លោក វណ្ណ សាឬទ្ធិ និងមន្ត្រីជំនាញ បានចុះបណ្តុះបណ្តាលស្តីអំពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ ODF នៅខេត្តកំពង់ចាម

ចែលរំលែក

ខេត្តកំពង់ចាម៖ កាលពីថ្ងៃអង្គារ-ពុធ ១៣-១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក. ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣- ២៤ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម  ក្រុមការងាររបស់នាយកដ្ឋានថែទាំសុខភាពជនបទ ដែលដឹកនាំដោយលោក វណ្ណ សាឬទ្ធិ និងមន្ត្រីជំនាញ១រូប បានចុះបើកវគ្គបណ្តុះបណ្តាល ស្តីអំពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ ODF ដល់មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរក្រុង/ ស្រុក និងអង្គការដៃគូសរុបចំនួន៥៣រូប ស្រី១១រូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់ភាគីពាក់ព័ន្ធឱ្យមានជំនាញក្នុងការ ផ្ទៀងផ្ទាត់ភូមិ ឃុំ និង ស្រុក ដែលសហគមន៍បានបញ្ចប់បន្ទោបង់ពាសវាលពាសកាល។

វគ្គបណ្ដុះបណ្ដាលនេះបានសម្រេចជាលទ្ធផលដូចខាងក្រោម៖

១.អ្នកចូលរួមទាំងអស់បានយល់ដឹងអំពីសូចនាករ ភូមិ ឃុំ ស្រុក ODFគ្រប់លំដាប់ថ្នាក់

២.អ្នកចូលរួមបានយល់ដឹងពីវិធីសាស្រ្តក្នុងការផ្ទៀងផ្ទាត់ ភូមិ ឃុំ ស្រុក និងខេត្ត ODF

៣.អ្នកចូលរួមមានផែនការបណ្តុះបណ្តាលបន្តដល់ ឃុំ ស្រុក គោលដៅផ្សេងទៀត។

វគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃនេះ បានបញ្ចប់ប្រកបទៅដោយបរិយាកាសល្អប្រសើរ មានភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការខ្ពស់។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ