![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 9 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ
៣ ម៉ោងមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោក គឺន សុគា អនុប្រធានមន្ទីរ និងជាប្រធានសម្របសម្រួលគម្រោង រួមជាមួយលោក សុន ប៊ុនលី មន្ត្រីសម្របសម្រួលគម្រោង បានចូលរួមកម្មវិធីចែកសម្ភារកសិកម្ម ដល់ក្រុមកសិករដាំបន្លែ របស់គម្រោង “ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រសួងភិវឌ្ឍន៍ជនបទ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រោមអធិបតីភាពលោក សៀ សុខុម អភិបាលនៃគណ:អភិបាលស្រុកសាលាក្រៅ ដោយមានការចូលពីតំណាងក្រុមការងារជំនាញការកូរ៉េ អាជ្ញាធរស្រុក ឃុំ ភូមិ សមាគមន៍កសិកម្ម និងក្រុមកសិករគោលដៅទាំង៦ភូមិ សរុបចំនួន ១១៦នាក់។