លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងក្រុមការងារបច្ចេកទេសនាយកដ្ឋាន បានចូលរួមសិក្ខាសាលាស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

ចែលរំលែក

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងក្រុមការងារបច្ចេកទេសនាយកដ្ឋាន បានចូលរួមសិក្ខាសាលាស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក អ៉ី សុខឡេង អភិបាលរងខេត្ត លោកប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ លោកអនុប្រធានមន្ទីរ លោកអនុប្រធាន មន្ត្រី នៃការិយាល័យថែទាំសុខភាពជនបទនិងការិយាល័យផ្គត់ផ្គង់ទឹកជនបទ លោក យី គឹមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិ រដ្ឋបាលស្រុកទាំង៤ និងឃុំទាំង២៥ ដែលមិនទាន់សម្រេចបានODF  សរុបចំនួន ៥៣នាក់ (ស្រី ៥នាក់) ក្រោមការជួយគាំទ្រ ពីអង្គការភ្លែនអន្តរជាតិ ។

 

គោលបំណងសំខាន់នៃសិក្ខាសាលា៖

១. ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ក្នុងខេត្ត។

២. ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ ODF កន្លងមក និងរំលឹកអំពីសូចនាករODF វិធីសាស្ត្រកំណត់សំណាកអង្កេតស្ថានភាពអនាម័យតាមខ្នងផ្ទះ ។

៣. ដើម្បីពិនិត្យកំណត់គោលដៅ ODF ខេត្តព្រះសីហនុឡើងវិញ ឈានទៅសម្រេចបានខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅដំណាច់ឆ្នាំ២០២៤ ។

 

ជាលទ្ធផលឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានដាក់ចេញអនុសាសន៍ច្បាស់លាស់ រួមមាន៖

១. បង្កើតក្រុមការងារចំពោះកិច្ចការ ថ្នាក់ខេត្ត ស្រុក ក្រុង

២. ធ្វើបច្ចុប្បន្នភាពស្ថិតិ និងទិន្នន័យអនាម័យនៅក្នុងស្រុក ឃុំ និងភូមិ

៣. បញ្ចូលODF និង ជុះនោមទៅក្នុងចលនាប្រកួតប្រណាំងភូមិ ឃុំ-សង្កាត់បម្រើសេវាល្អ

៤. ប្រជុំឆ្លុះបញ្ចាំងពីវឌ្ឍនភាព ODF

៥. ផ្សព្វផ្សាយការអប់រំអនាម័យឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដោយធ្វើការប្រៀបធៀបពីអត្ថប្រយោជន៍ និងទំនាក់ទំនងរវាងអនាម័យ និងអាហារូបត្ថម្ភ

៦. ជម្រុញបណ្តាសារព័ត៌មានឱ្យជួយផ្សព្វផ្សាយពីអ្នកបន្ទោបង់ពាសវាលពាសកាល និងអនាម័យបរិស្ថាន

៧. ជម្រុញវិស័យឯកជនចូលរួមសាងសង់បង្គន់សាធារណៈ និងចូលរួមអនុវត្ត ទាំងអស់គ្នា

៨. ឯកឧត្តម នឹងដឹកនាំដោយផ្ទាល់ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅក្នុងឆ្នាំ២០២៤។

 

កិច្ចប្រជុំបានប្រព្រឹត្តទៅ យ៉ាងជោគជ័យនិងបន្តសម្រេចឱ្យបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅឆ្នាំ២០២៤ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ