
ឯកឧត្តម គុយ ឆាយ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំការប្ដេជ្ញាចិត្តស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ឆ្នាំ២០២៥
៤ ម៉ោងមុន ថ្ងៃទី៧ ខែកុម្ភៈ ២០២៥
ខេត្តកំពត៖ កាលពីព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកស្រី នាក់ វុទ្ធី អនុប្រធានការិយាល័យ ថែទាំសុខភាពជនបទ និងក្រុមការងារមន្រ្ដីបច្ចេកទេស របស់ការិយាល័យថែទាំសុខភាព និងអនាម័យជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត ចំនួន៣រូប បានរួមជាមួយលោកមេភូមិដូនស៊យ បានចុះត្រួតពិនិត្យតាមដានមើលការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះដែលប្រជាពលរដ្ឋ បានទទួលសម្ភារៈបង្គន់អនាម័យពី ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៣ កន្លងមកនេះ។
ជាលទ្ធផលត្រួតពិនិត្យបានចំនួន ១៦ខ្នងផ្ទះ ក្នុងនោះបានធ្វើការសាងសង់រួចរាល់ចំនួន ១២ខ្នងផ្ទះ នឹងកំពុងធ្វើការសាងសង់បន្តចំនួន ០៤ខ្នងផ្ទះ ស្ថិតនៅភូមិដូនស៊យ ក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ៕