ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ-សៅរ៍ ២-៣កើត ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២៤ លោក កាយ សុខជា អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ខេត្ត សហការជាមួយ ទីប្រឹក្សាគម្រោងថ្នាក់ជាតិ បានដឹកនាំមន្ត្រីគម្រោងខេត្ត រៀបចំកិច្ចប្រជុំដាក់ដោយឡែក ចំនួន២

ចែលរំលែក
photo 2024 01 14 06 41 44

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ-សៅរ៍ ២-៣កើត ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២៤ លោក កាយ សុខជា អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ខេត្ត សហការជាមួយ ទីប្រឹក្សាគម្រោងថ្នាក់ជាតិ បានដឹកនាំមន្ត្រីគម្រោងខេត្ត រៀបចំកិច្ចប្រជុំដាក់ដោយឡែក ចំនួន២ ដូចខាងក្រោម៖

 

ទី១៖ កិច្ចប្រជុំពិគ្រោះយោបល់ ប្រមូលព័ត៌មាន សិក្សាផលប៉ះពាល់ បរិស្ថាន សង្គម និងការប្រែប្រួលអាកាសធាតុ សម្រាប់ខ្សែផ្លូវស្រះចក-កំពង់ត្រឡាចក្រោម (P7R14) ប្រវែង ៥,៥គ.ម ទទឹង ៨មែត្រ រៀបចំនៅក្នុងបរិវេណវត្តសុភីរង្សី មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១០៦នាក់ ស្រី៣០នាក់។ បន្ទាប់មក ក្រុមការងារបានចុះតាមខ្នងផ្ទះនៃខ្សែផ្លូវ ដើម្បីសិក្សាលើផលប៉ះពាល់ បរិស្ថាន សង្គម និងការបម្រែបម្រួលអាកាសធាតុ។

 

ទី២៖ កិច្ចប្រជុំនៅសាលាឃុំកំពង់ត្រឡាច ដើម្បីពិគ្រោះយោបល់ អំពីការសាងសង់កំពង់ដមួយកន្លែង ស្ថិតនៅក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ដោយមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧១នាក់ ស្រី១៩នាក់។

 

ជាលទ្ឋផល ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើស្ម័គ្រចិត្តបរិច្ចាគដើមឈើ ឬរុះរើរបង ប្រសិនមានការប៉ះពាល់ដល់ការសាងសង់ ព្រមទាំងបានស្នើសុំឱ្យមានសំណង់សិល្បការ្យបន្ថែម និងប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវផងដែរ៕

photo 2024 01 14 06 41 44photo 2024 01 14 06 41 51photo 2024 01 14 06 41 53photo 2024 01 14 06 41 58photo 2024 01 14 07 01 57

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ