ឯកឧត្តម កែវសិគុណ ដឹកនាំក្រុមការងារអនុវត្តគម្រោងពង្រឹងសមត្ថភាពផលិតភាជនបទហិរញ្ញប្បទាន AIIBបានប្រជុំផ្សព្វផ្សាយ និងពិនិត្យទីតាំងសម្រាប់ជីកស្រះទឹសហគមន៍កញ្ចប់ទី៣ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់៖ ថ្ងៃចន្ទ-សុក្រ ១២រោច-៣កេីត ខែមិគសិរ-បុស្ស ឆ្នាំថោបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨-១២ខែមករា ឆ្នាំ២០២៤ ក្រុមការងារអនុវត្តគម្រោងពង្រឹងសមត្ថភាពផលិតភាជនបទហិរញ្ញប្បទាន AIIB ដឹកនាំដោយ ឯកឧត្តម កែវសិគុណ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញអមដំណើរដោយមន្ត្រីបច្ចេកទេសគម្រោងថ្នាក់ជាតិ-ខេត្ត្ត និងទីប្រឹក្សា បានចុះប្រជុំផ្សព្វផ្សាយ និងពិនិត្យទីតាំងសម្រាប់ជីកស្រះទឹសហគមន៍កញ្ចប់ទី៣ ចំនួន៤កន្លែង ៖

-ស្រុករលាប្អៀរ មានចំនួន៣កន្លែង ស្ថិតក្នុង ឃុំទឹកហូត ១កន្លែង ឃុំរលាប្អៀរ ១កន្លែង ឃុំអណ្តូងស្នាយ ១កន្លែង។

-ស្រុកសាមគ្គីមានជ័យ ស្ថិតក្នុងឃុំត្បែងខ្ពស់ ចំនួន១កន្លែង។

 

ដោយឡែក១កន្លែងទៀតក្រុមការងារគម្រោងក៏បានចុះត្រួតពិនិត្យស្រះដែលបានជីករួច តែមិនបំពាក់គ្រឿងសំណង់ (កញ្ចប់ទី១) ស្ថិតនៅក្នុងភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។

Share your thoughts