សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
១០ ម៉ោងមុន ថ្ងៃទី១៩ ខែកញ្ញា ២០២៤
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គាធិការ ឯកឧត្ដមអគ្គនាយក ឯកឧត្ដម លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំង មន្ដ្រីជំនាញនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ក្រសួងអភិវឌ្ឍន៍ជនបទ។
អង្គប្រជុំនេះបានធ្វើការពិនិត្យ ពិភាក្សា និងកែតម្រូវលើខ្លឹមសារផែនការព័ត៌មានសមិទ្ធកម្មឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ មុនសម្រេចដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕