ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងសុខភាព អនាម័យជនបទចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ថ្នាក់ឃុំ នៅស្រុកពញាឮ ខេត្តកណ្តាល

ចែលរំលែក
photo 2023 12 18 21 18 44 4

ខេត្តកណ្តាល៖ នៅថ្ងៃចន្ទ ៦កើត  ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ  ឆ្នាំ២០២៣ លោកស្រី សោម ស្រីតុល អនុប្រធានការិយាល័យថែទាំសុខភាពជនបទ បានដឹកនាំក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល សហការជាមួយក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (DWG) ស្រុកពញាឮ បានចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)ថ្នាក់ឃុំ នៅឃុំផ្សារដែក និងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមដោយ លោក ស្មាន ហ្វីន អភិបាលរង នៃគណៈអភិបាលស្រុកពញាឮ តំណាងលោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យជំនាញចំណុះរដ្ឋបាលស្រុកពញាឮ លោក លោកស្រីមេឃុំ លោកមេប៉ុស្ដិ៍គ្រប់ឃុំ លោកគ្រូពេទ្យ លោកនាយកសាលា និងលោកអនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគន៍ លោកប្រធានការិយាល័យកសិកម្ម និងបរិស្ថានស្រុកពញាឮ។

 

គោលបំណង នៃការចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ដើម្បីធានាបាននូវសុក្រិតភាពនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ឱ្យស្របតាមលក្ខខណ្ឌ និងគោលការណ៍កំណត់របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

យោងតាមការចុះផ្ទៀងផ្ទាត់ ក្រុមការងារបានបូកសរុប និងវាយតម្លៃថា ឃុំផ្សារដែក និងឃុំវិហារហ្លួង ស្រុកពញាឮ ត្រូវបានជាប់ជាឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕

photo 2023 12 18 21 18 43photo 2023 12 18 21 18 44 2photo 2023 12 18 21 18 44 3photo 2023 12 18 21 18 44 4photo 2023 12 18 21 18 44 5photo 2023 12 18 21 18 44 6photo 2023 12 18 21 18 44photo 2023 12 18 21 18 45

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ