តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដឹកនាំក្រុមគ្រូបង្គោលថ្នាក់ខេត្ត បើកវគ្គបណ្តុះបណ្តាល ស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) តាមរយៈវិធីសាស្រ្តពង្រឹងប្រព័ន្ធអនាម័យជនបទនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ

ចែលរំលែក
photo 2023 12 18 18 52 59

ខេត្តព្រះវិហារ៖ ថ្ងៃចន្ទ៦កើត-៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានដឹកនាំក្រុមគ្រូបង្គោលថ្នាក់ខេត្ត ដើម្បីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) តាមរយៈវិធីសាស្រ្តពង្រឹងប្រព័ន្ធអនាម័យជនបទនៅក្រុងព្រះវិហារ ដោយមានការចូលរួមមាន លោកអភិបាលរងក្រុង ចៅសង្កាត់រង គ.ក.ន.ក សង្កាត់ តំណាងការិយាល័យអប់រំ មណ្ឌលសុខភាព ការិយាល័យពាក់ព័ន្ធក្នុងក្រុង  សរុបអ្នកចូលរួម១២នាក់។

 

ក្នុងនោះមេរៀនដែលត្រូវធ្វើបទបង្ហាញរួមមាន៖

 

– ការសិក្សា និងរៀនសូត្របទពិសោធន៍ ការអនុវត្តល្អរវាងគ្នា

– ការកំណត់អត្តសញ្ញាណ ភាគីពាក់ព័ន្ធ និងអ្នកដឹកនាំ។

– សារៈសំខាន់នៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត ថ្នាក់ស្រុក ក្នុងការជម្រុញពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

– ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងកំណត់ក្រុមជនងាយរងគ្រោះ

– ការស្រង់ទិន្នន័យអនាម័យ និងការគូសផែនទីអនាម័យភូមិ

– ផែនទីបង្ហាញពីដំណើរឆ្ពោះទៅកាន់ភាពជោគជ័យនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

-នការប្រើប្រាស់ទិន្នន័យអនាម័យ និងការតាមដាន

– ការកៀគរធនធាន

– ការរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំង

– ការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

-យុទ្ធនាការរាប់ថយក្រោយ ដើម្បីសម្រេចបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ៖

– ដើម្បីអោយអ្នកចូលរួម ទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មី ដើម្បីជំរុញពន្លឿនការបញ្ចប់ការបន្ទោបង់ពាស វាលពាសកាល ថ្នាក់ភូមិ ឃុំ ស្រុក និងខេត្ត

– ដើម្បីអោយអ្នកចូលរួម បានឃើញ និងលឺផ្ទាល់ពីភាគីពាក់ព័ន្ធសំខាន់ ដែលបានធ្វើឲ្យមូលដ្ឋានរបស់គាត់បានបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល៕

photo 2023 12 18 18 52 59photo 2023 12 18 18 53 41photo 2023 12 18 18 54 03photo 2023 12 20 07 55 32photo 2023 12 20 07 55 41

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ