នាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានកម្មវិធីអង្គការវឌ្ឍនភាព បានសហការរៀបចំកិច្ចប្រជុំថ្នាក់ខេត្តស្តីពី “ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ”  នៅខេត្តស្ទឹងត្រែង

ចែលរំលែក
photo 2023 12 14 10 34 56

ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ  ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម ធូ ចាន់ពៅ អភិបាលរងខេត្ត តំណាងឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាគណៈធិបតី លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេស និងលោក លៀម លួន  ប្រធានកម្មវិធីអង្គការវឌ្ឍនភាព បានសហការរៀបចំកិច្ចប្រជុំថ្នាក់ខេត្តស្តីពី “ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ”  នៅសាលប្រជុំរដ្ឋបាលសាលាខេត្តស្ទឹងត្រែង ដោយឡែកកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអភិបាលរងក្រុង-ស្រុកទាំង៦ ក្នុងខេត្ត  ព្រមទាំងអង្គការដៃគូរ សរុបចំនួន២៨នាក់ ស្រី ០៦នាក់ ។

គោលបំណងសំខាន់នៃកិច្ចប្រជុំមានបីចំណុច៖

១. ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ក្នុងខេត្ត។

២. ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ ODF កន្លងមក និងរំលឹកអំពីសូចនាករ ODF វិធីសាស្រ្តកំណត់សំណាកអង្កេតស្ថានភាពអនាម័យតាមខ្នងផ្ទះ។

៣. ដើម្បីពិនិត្យកំណត់គោលដៅ ODF ខេត្តស្ទឹងត្រែងឡើងវិញ ឈានទៅសម្រេចឱ្យបានជាខេត្ត ODF នៅដំណាច់ឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។

ជាលទ្ធផលកិច្ចប្រជុំសម្រេចបានដូចខាងក្រោម៖

១. បានធ្វើបទបង្ហាញពីសូចនាករ ODF តាមគោលការណ៍ណែនាំនិងពិនិត្យកំណត់គោលដៅ ODF ខេត្តស្ទឹងត្រែង ឡើងវិញដើម្បីសម្រេចបាននៅដំណាច់ឆ្នំា២០២៣។

២. ពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយដែលដឹកនំាដោយប្រធាន PWG។

៣. ស្រុកសៀមបូក ត្រៀមនឹងចុះផ្ទៀងផ្ទាត់ និងប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅចុងខែធ្នូខាងមុខនេះ។

៤. រដ្ឋបាលក្រុង-ស្រុកទាំង៦ បានធ្វើការតាំងចិត្តឱ្យសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដូចខាងក្រោម ៖

– ស្រុកសៀមបូក គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣

– ក្រុងស្ទឹងត្រែង គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៤

– ស្រុកបុរីអូរស្វាយសែនជ័យ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤

– ស្រុកថាឡាបរីវ៉ាត់ គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤

– ស្រុកសេសាន គ្រោងនឹងបញ្ចប់នៅខែនិថុនា ឆ្នាំ២០២៤

– ស្រុកសៀមប៉ាង គ្រោងនឹងបញ្ចប់ នៅខែមីនា ឆ្នាំ២០២៥

កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាស ល្អប្រសើរកិច្ចសហប្រតិបត្តិការខ្ពស់ និងមានភាពស្និទ្ធស្នាលបំផុត។

photo 2023 12 14 10 34 56photo 2023 12 14 10 34 57

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ