ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យផ្លូវចំនួន ០២ ខ្សែ និងស្រះ ០១ កន្លែង នៅក្នុង ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង
- ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក David John Moles (Project Management Specialist) បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសាងសង់ផ្លូវកៅស៊ូ ២ ជាន់ ប្រភេទ DBST ចំនួន ០២ខ្សែ និងស្រះ ០១ កន្លែង ដោយ÷
– ខ្សែផ្លូវទី១÷មានប្រវែង ១៤,០៣ គ.ម (Batch 2, Lot 5) ដែលតភ្ជាប់ពីឃុំក្រែក ស្រុកពញាក្រែក ទៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងកំពុងសាងសង់បានប្រមាណ៣០% ហេីយ (ប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBSTប្រវែង ១៣,១៧ គីឡូម៉ែត្រ និងផ្លូវបេតុងសរសៃដែក ប្រវែង ៨៦៦ ម៉ែត្រ )។
– ខ្សែទី២÷មានប្រវែង ១០,៦៨ គីឡូម៉ែត្រ ចំណុចចាប់ផ្ដើមពីឃុំជីផុច ទៅ ឃុំច្រេស ក្នុងស្រុកមេសាង។
– ស្រះសហគមន៍÷ ០១កន្លែង មានទំហំទទឹង ៣៣ ម៉ែត្រ និងបណ្តោយ ៤១ ម៉ែត្រ ជម្រៅ ៤ ម៉ែត្រ និងខ្នងទំនប់កំពស់ ១ ម៉ែត្រស្ថិតក្នុងភូមិស្គារ ឃុំគោកខ្ចាក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
បន្ទាប់មកឯកឧត្តមបានអញ្ជើញជាអធិបតីបើកកម្មវិធីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ដែលរៀបចំដោយក្រុមការងារនៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPC) ក្នុងបរិវេណវត្តចន្ទ្រគ្រឹស្នា ភូមិច្រេស ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ផងដែរ។