ឯកឧត្តម ភួង សោភា អញ្ជើញជាគណ:អធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងសៀវភៅណែនាំសម្រាប់រចនាគ្រោងប្លង់ផ្លូវជនបទ នៅព្រះរាជាណាចក្រកម្ពុជា

ចែលរំលែក

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្ម កសិកម្ម (SAAMBAT) បានអញ្ជើញជាគណ:អធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងសៀវភៅណែនាំសម្រាប់រចនាគ្រោងប្លង់ផ្លូវជនបទ នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយក្រុមទីប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុន មេគង្គ អែតវ៉ិនធិច (Mekong Advance tech) សហការ ជាមួយក្រុមការងារគ្រប់គ្រងគម្រោង SAAMBAT នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃភោជនីយដ្ឋាន ទន្លេបាសាក់ ២។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលពីមន្ត្រីជំនាញនៅថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ព្រមទាំងអ្នកបច្ចេកទេសមកពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនានា នៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីកសាង ”សៀវភៅណែនាំសម្រាប់រចនាគ្រោងប្លង់ផ្លូវជនបទ” ឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាននៅក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជាយើង។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ