ឯកឧត្ដម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យខ្លឹមសារ និងរបៀបវារៈ សម្រាប់ដំណើរការកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2023 12 01 18 41 10 2

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសារ និងរបៀបវារៈ សម្រាប់ការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងលោក លោកស្រីប្រធាននាយកដ្ឋាន។

 

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់លើការបែងចែកតួនាទីភារកិច្ច និងការចាត់តាំងអ្នកទទួលខុសត្រូវតាមអនុគណៈកម្មការទាំង ៤ និងក្រុមការងារផ្សេង ដើម្បីធានាដល់ដំណើរការកិច្ចប្រជុំប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យ។

 

ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គប្រជុំពីកាលបរិច្ឆេទនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រព្រឹត្តទៅរយ:ពេល ៣ថ្ងៃ គឺនៅថ្ងៃទី០៤ -០៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពឯកឧត្តម​ ឆាយ​ ឫទ្ធិសែន​ រដ្ឋមន្ត្ត្រីក្រសួងអភិវឌ្ឍនជនបទ​ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួនជាង ៧២៤ នាក់។

 

ឯកឧត្ដម ឈឹម សៅគី បានមានប្រសាសន៍ថាប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ពិតជាសំខាន់ណាស់សម្រាប់ក្រសួង ក្នុងនោះនឹងមានការធ្វើបទបង្ហាញអំពីសមិទ្ធផលនានាក្នុងឆ្នាំ២០២៣  ដែលក្រសួងសម្រេចបាន មានកិច្ចពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយផ្ដោតលើ បញ្ហា ការប្រឈម ចំណុចខ្លាំង ចំណុចខ្សោយទាំងកត្តាក្នុងអង្គភាព និងកត្តាសហគមន៍ជនបទ ការដាក់ចេញនូវវិធានការដោះស្រាយ ជាពិសេសផ្ដោតលើការលើកទិសដៅការងារបន្ដតាមកម្មវិធីនីមួយៗរបស់ក្រសួង ក្នុងគោលដៅធានាឈានទៅចូលរួមសម្រេចឱ្យបាននូវសូចនាករចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕

photo 2023 12 01 18 41 10 2photo 2023 12 01 18 41 10photo 2023 12 01 18 41 11photo 2023 12 01 18 41 12photo 2023 12 01 18 41 13 2photo 2023 12 01 18 41 13photo 2023 12 01 18 41 15 2photo 2023 12 01 18 41 15photo 2023 12 01 18 41 16photo 2023 12 01 18 41 17

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ