![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 8 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
លោក វណ្ណ សាឬទ្ធិ ចូលរួមសិក្ខាសាលាស្តីពី ការស្រង់ទិន្នន័យជនពិការភាព និងការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទ នៅខេត្តកំពង់ឆ្នាំង
- ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១១:៣០ ព្រឹក
- សកម្មភាពក្រសួង
![លោក វណ្ណ សាឬទ្ធិ ចូលរួមសិក្ខាសាលាស្តីពី ការស្រង់ទិន្នន័យជនពិការភាព និងការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទ នៅខេត្តកំពង់ឆ្នាំង 2 photo 2023 11 23 11 40 46](https://www.mrd.gov.kh/wp-content/uploads/2023/11/photo_2023-11-23_11-40-46-1000x696.jpg)
កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមសិក្ខាសាលាស្តីពី ការស្រង់ទិន្នន័យជនពិការភាព និងការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទ ដែលបានរៀបចំដោយអង្គការ WaterAid និងសហការសម្របសម្រួលដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង, រដ្ឋបាលស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ, ជនបង្គោលថ្នាក់ឃុំ និងតំណាងជនពិការទាំងពីរស្រុក សរុបចំនួន ២០ រូប ស្រី ៥។
គោលបំណង នៃសិក្ខាសាលាគឺដើម្បីលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើជនមានពិការភាពគ្រប់រូបឱ្យទទួលបានសេវាលើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌។
សិក្ខាសាលាសម្រេចបានលទ្ធផលដូចខាងក្រោម៖
១. អ្នកចូលរួមទាំងអស់បានយល់ដឹងពីរបៀបកំណត់អត្តសញ្ញាណជនមានពិការភាពក្នុងតំបន់គោលដៅ។
២. អ្នកចូលរួមបានយល់ដឹងអំពីការចុះបញ្ជីជនមានពិការភាពទៅក្នុងសៀវភៅទិន្នន័យ។
៣.អ្នកចូលរួមបានសហការគ្នារៀបចំផែន ការបណ្តុះបណ្តាលបន្តឱ្យបានគ្រប់ឃុំគោលដៅ ក្នុងស្រុកទាំងពីរ៕