![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 9 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ បានដឹកនាំគណ:កម្មការអន្តរក្រសួង ពិនិត្យ និងវាយតម្លៃផ្លូវ ១៤ខ្សែនៅក្នុងខេត្តកំពង់ធំ
- ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ បានដឹកនាំគណ:កម្មការអន្តរក្រសួង ពិនិត្យ និងវាយតម្លៃផ្លូវ ១៤ខ្សែនៅក្នុងខេត្តកំពង់ធំ 2 photo 2023 11 22 15 30 09](https://www.mrd.gov.kh/wp-content/uploads/2023/11/photo_2023-11-22_15-30-09-1000x563.jpg)
ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយ លោក តាន់ វាសនា ប្រធានស្តីទី មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និង និងមន្ត្រីបច្ចេកទេស អញ្ជើញទៅត្រួតពិនិត្យ និងវាយតំលៃ លើការងារថែទាំផ្លូវក្រាលល្បាយក្រួស របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដំណាក់កាលទី ១ ចំនួន ១៤ខ្សែ ប្រវែងសរុប ១២០ ២៥០ម៉ែត្រ ស្ថិតនៅក្នុងស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
បន្ទាប់ពីបានពិនិត្យ ទៅលើសោភ័ណ្ឌភាព និងគុណភាពរួចមកគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក ១០០% សម្រាប់ការអនុវត្តដំណាក់កាលទី ១ នេះ៕