ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធស្ថានីយទឹកផឹកសុវត្ថិភាពដែលគ្មានការបញ្ចេញកាបូន និងមានលក្ខណៈវិមជ្ឈការ នៅក្នុងប្រទេសកម្ពុជា
- ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធស្ថានីយទឹកផឹកសុវត្ថិភាពដែលគ្មានការបញ្ចេញកាបូន និងមានលក្ខណៈវិមជ្ឈការនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កម្មវិធីនេះបានរៀបចំដោយអង្គការ ទឹកស្អាត ១០០១ ដោយសហការ និងសម្របសម្រួលជាមួយមូលនិធិ Veolia ក្រុមហ៊ុន Green Citizen និង Tergys និងបានការគាំទ្រថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសបារាំង។
គោលបំណង នៃកម្មវិធីនេះ គឺដើម្បីបអរសាទរការសម្ភោធជាផ្លូវការ នៃស្ថានីយទឹកផឹកសុវត្ថិភាពដែលគ្មានការបញ្ចេញកាបូន និងមានលក្ខណៈវិមជ្ឈការនៅក្នុងប្រទេសកម្ពុជា និងថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ការគាំទ្រក្នុងការអនុវត្តគម្រោង៕