ឯកឧត្តម អ៉ិន ចន្ថា អញ្ជើញដឹកនាំកិច្ចកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តកម្មវិធីទី៣

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តកម្មវិធីទី៣  ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាអ្នកសម្របសម្រួល អនុកម្មវិធីទាំង ៦ ព្រមទាំងឯកឧត្តមអគ្គនាយកបច្ចេកទេស អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេស។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍នៃសន្និបាត ពិសេសពិភាក្សារកនូវចំនុចខ្លាំង ចំនុចខ្សោយ ឱកាស និងការប្រឈមសំខាន់ៗ ដែលជាធាតុចូលបន្ថែមទៀតទៅក្នុងរបាយការណ៍សន្និបាត ហើយធាតុចូលទាំងអស់នោះអាចក្លាយជាមេរៀន បទពិសោធន៍សម្រាប់យកទៅអនុវត្តន៍ផែនការសកម្មភាព និងថវិកានាឆ្នាំបន្តៗទៀតដើម្បីធានាដល់ការអភិវឌ្ឍនៅជនបទប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងប្រកបដោយចីរភាព។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ