លោកជំទាវ ម៉ាត់ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ

ចែលរំលែក
photo 2023 11 20 15 00 41 2

ខេត្តត្បូងឃ្មុំ៖ ថ្ងៃចន្ទ៨កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដោយមានការអញ្ជេីញចូលរួម លោកប្រធានមន្ទីរ  លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសរុបចំនួន ២៤នាក់ ស្រី៥នាក់។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានរាយការណ៍នូវរបាយការណ៍វឌ្ឍនភាពការងារ១០ខែ ឆ្នាំ២០២៣ ជូនគណៈអធិបតី និងអង្គប្រជុំទាំងមូល។

ជាកិច្ចបន្ទាប់ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ បានអនុញ្ញាតដល់ការិយាល័យ និងអ្នកពាក់ព័ន្ធលេីកឡេីងពីសមិទ្ធផល បញ្ហាប្រឈម និងសំណូមពរ ជម្រាបជូនលោកជំទាវក៏ដូចជាអង្គប្រជុំទាំងមូលផងដែរ។

បន្ទាប់ពីបានស្តាប់ការរាយការណ៍ពីគ្រប់ការិយាល័យពាក់ព័ន្ធរួចមក លោកជំទាវ បានកោតសរសេីរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងជំរុញឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតផងដែរ។

ជាកិច្ចបញ្ចប់ លោកជំទាវ បាននាំពាំនូវមតិផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ផងដែរ។

លោកជំទាវក៏បានផ្តល់អនុសាសន៍ដល់មន្ទីរឱ្យរួមគ្នាបន្តសាមគ្គីផ្ទៃក្នុង និងបន្តការខិតខំប្រឹងប្រែងបម្រេីផលប្រយោជន៍ប្រជាជននៅតាមទីជនបទ ចំពោះ រាល់សំណើ និងសំណូមពរទាំងអស់ លោកជំទាវ និងក្រុមការងារនឹងគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីជ្រាប។

កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាយកាសកិច្ចសហប្រតិបត្តិល្អ និងស្និទ្ធស្នាលបំផុត៕

photo 2023 11 20 15 00 41 2photo 2023 11 20 15 00 41photo 2023 11 20 15 00 43 2photo 2023 11 20 15 00 43photo 2023 11 20 15 00 44

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ