![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 5 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ដ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់គម្រោង កម្មវិធីហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍តាមគំរូរបាយការណ៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ដ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់គម្រោង កម្មវិធីហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍តាមគំរូរបាយការណ៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 2 IMG 20231119 095707 854](https://www.mrd.gov.kh/wp-content/uploads/2023/11/IMG_20231119_095707_854-1000x718.jpg)
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់គម្រោង កម្មវិធីហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ តាមគំរូរបាយការណ៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
– បង្កើតក្រុមតេឡេក្រាម ដើម្បីទំនាក់ទំនង និងផ្ដល់ទម្រង់របាយការណ៍គំរូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសមាសភាព នាយក និងប្រធានគ្រប់គ្រងគម្រោង ចូលរួម។
– គម្រោងនីមួយៗត្រូវរៀបចំរបាយការណ៍ប្រចាំត្រីមាសទី៣ ជាភាសាអង់គ្លេស និងត្រូវប្រជុំត្រួតពិនិត្យលើរបាយការណ៍នេះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មុនផ្ញើជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕