សារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
២ ម៉ោងមុន ថ្ងៃទី១៥ ខែវិច្ឆិកា ២០២៤
ខេត្តកោះកុង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលើការអនុវត្តផែនការសកម្មភាពអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយមានការចូលរួម ពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីរាជការបម្រេីការនៅមន្ទី សរុបចំនួន ១៤ រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិភាក្សា និងត្រួតពិនិត្យលើការអនុវត្តផែនការសកម្មភាពអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់ការិយាល័យជំនាញទាំង ៧ ក្នុងឆ្នាំ២០២៣ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង៕