
លោក ឯម ប៊ុនសឿន ប្រធានការិយាល័យទឹក បានដឹកនាំសិក្ខាសាលាស្តីពី ការជ្រើសរើស គ្រូបង្គោល ថ្នាក់ខេត្ត ស្រុក និងការណែនាំអំពីកម្មវិធីពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យ ខេត្តកំពង់ធំ
- ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៤:៣១ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ឯម ប៊ុនសឿន ប្រធានការិយាល័យទឹក និងលោក ប្រាក់ មុត ប្រធានការិយាល័យសុខភាព នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំបានដឹកនាំសិក្ខាសាលាស្តីពី ការជ្រើសរើស គ្រូបង្គោល ថ្នាក់ខេត្ត ស្រុក និងការណែនាំអំពីកម្មវិធីពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យ។ ដែលមានសមាសភាពអញ្ជើញចូលរួមមាន លោកអភិបាលរងនៃស្រុកគោលដៅគឺស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធ និងអង្គការដៃគូក្នុងខេត្ត សរុប ១១នាក់ ស្រី០២នាក់ រៀបចំឡើងនៅសាលមន្ទីរប្រជុំអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។
គោលបំណងសំខាន់នៃសិក្ខាសាលា ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលរបាយការណ៍វិភាគស្ថានភាពវិស័យទឹកស្អាត និងអនាម័យ ដល់ស្រុកគោលដៅទាំងពីរ នៃខេត្តកំពង់ធំ។
ជាលទ្ធផល បង្ហាញអំពីកម្មវិធីការអប់រំភាពជាអ្នកដឹកនាំលើវិស័យទឹកស្អាត និងអនាម័យ ដើម្បីដំណើរការជ្រើសរើស គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ស្រុក លើកម្មវិធីការអប់រំភាពជាអ្នកដឹកនាំសម្រាប់មន្រ្តីរដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំ។
កិច្ចប្រជុំបានបញ្ចប់ដោយស្មារតីសហការខ្ពស់ និងភាពស្និទ្ធស្នាលបំផុត។