ផ្លូវជនបទ ប្រវែង ២៣ ៩២០ម៉ែត្រ ត្រូវបានថែទាំខួប ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងឧត្ដរមានជ័យ

ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ៖ នាថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្ដមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយគណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារផ្លូវថែទាំខួបចំនួន ០២គម្រោង រួមមាន ៖

១. គម្រោងទី១ ៖ ការងារថែទាំខួប ផ្លូវក្រាលក្រួសក្រហម ចំនួន១ខ្សែ ប្រវែង ១២ ៣៣០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅក្នុងឃុំតាយ៉ែក និងឃុំពង្រលើ ស្រុកសូត្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ប្រាស់ថវិកាជំពូក ៦១។

២. គម្រោងទី២ ៖ ការថែទាំខួប ផ្លូវក្រាលក្រួសក្រហម ចំនួន២ខ្សែ ប្រវែងសរុប ១១ ៥៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូមូលមុខមួយ មុខកាត់១ម៉ែត្រ ប្រវែង៨ម៉ែត្រ ចំនួន ០២កន្លែង និងសាងសង់លូមុខពីរ មុខកាត់១ម៉ែត្រ ប្រវែង៨ម៉ែត្រ ចំនួន១កន្លែង ស្ថិតនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ប្រាស់ថវិកាជំពូក ៦១។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ ព្រមទាំងអ្នកបច្ចេកទេសរួចមក គណៈកម្មការអន្តរក្រសួង បានយល់ព្រមទទួលយកការអនុវត្តបញ្ចប់ ១០០% តាមការស្នើសុំរបស់អ្នកទទួលការ។

ទន្ទឹមនឹងនេះ គណៈកម្មការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ ឲ្យជួយថែទាំផ្លូវនេះឲ្យបានដិតដល់ ដោយបន្ថែមក្រួសកន្លែងស្ទើរ កន្លែងស្រុត កន្លែងទឹកហូរស៊ីដាច់ជើងទេរមួយចំនួន ព្រមទាំងកិនបង្ហាប់ឱ្យបានល្អ ក្នុងអំឡុងពេលធានាសុពលភាព ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

Share your thoughts