
លោកស្រី គង់ សាលី អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានដឹកនាំក្រមការងារនាយកដ្ឋាន សហការជាមួយមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការអនុវត្តការលើកកម្ពស់អនាម័យនៅជនបទ(HP)
- ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៩:៥៦ ព្រឹក
- សកម្មភាពក្រសួង

ខេត្តព្រះសីហនុ: នាថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី គង់ សាលី អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានដឹកនាំក្រមការងារនាយកដ្ឋាន សហការជាមួយមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការអនុវត្តការលើកកម្ពស់អនាម័យនៅជនបទ(HP) និងចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងអនាម័យស្រ្តីនិងកុមារីពេលមានរដូវ ដែលអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ និងជនបង្គោលអនាម័យភូមិ នៅសាលាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអ្នកចូលរួមសរុបចំនួន ២៥រូប ស្រី៥រូប។
គោលបំណងវគ្គផ្សព្វផ្សាយនេះមាន:
– ការលាងសម្អាតដៃនឹងសាប៊ូមុនពេលបរិភោគអាហារនិងក្រោយពេលបន្ទោបង់ និងសាងសង់កន្លែងលាងសម្អាតដៃ។
– ការសង់និងប្រើប្រាស់បង្គន់អនាម័យ។
– ការបរិភោគនិងទុកដាក់ទឹកមានសុវត្ថិភាព។
– ចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងអនាម័យស្រ្តីនិងកុមារីពេលមានរដូវ។
ជាលទ្ធផល:
១.សិក្ខាកាមទាំងអស់បានយល់ដឹងអំពីគោលការណ៍ណែនាំស្តីពីការអនុវត្តការលើកកម្ពស់អនាម័យនៅជនបទ (HP) ។
២.សិក្ខាកាមបានយល់ដឹងបន្ថែមអំពីការគ្រប់គ្រងអនាម័យស្រ្តីនិងកុមារីពេលមានរដូវ។
៣.សិក្ខាកាមទាំងអស់បានយល់ដឹងអំពីវិធីសាស្រ្ដដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំការលើកកម្ពស់អនាម័យ។
៤.សិក្ខាកាមទាំងអស់បានតាំងចិត្ដថានឹងផ្សព្វផ្សាយបន្តរដល់ប្រជាពលរដ្ឋ។
កិច្ចប្រជុំផ្សព្វផ្សាយនេះបានបញ្ចប់ដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការល្អ និងស្និទ្ធស្នាលបំផុត។