ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ និងអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវជនបទដែលរងផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពត ចំនួន ៦ ខ្សែ

ខេត្តកំពត៖ នៅព្រឹកថ្ងៃទីចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ និងអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមដំណើរដោយ លោក វ៉ា ប៊ុនណាក់ លោក នួន សុខា តំណាងនាយកដ្ឋានផ្លូវជនបទ និងលោកប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវជនបទដែលរងផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពត បានចំនួន ៦ ខ្សែដូចខាងក្រោម:
– ខ្សែទី១ ៖ ផ្លូវភូមិដំណាក់ទ្រព្យ ស្ថិតនៅក្នុងឃុំក្រាំងស្វាយ ស្រុកឈូក មានប្រវែង ៣ ៣០០ ម៉ែត្រជាផ្លូវល្បាយក្រួសស របស់គម្រោងសាច់ប្រាក់ពលកម្ម ផ្លូវនេះហូច្រោះដាច់ផ្លូវ និងលូប្រវែងជាង ១៥ ម៉ែត្រ តែឃុំបានកំពុងភ្ជាប់ផ្លូវឡើងវិញ ។
-ខ្សែទី២ ៖ ផ្លូវជ័រដុំត្រពាំងលើក ស្ថិតក្នុងឃុំ ក្រាំងស្បូវ ស្រុកឈូក មានប្រវែង ១ ៨០០ ម៉ែត្រ ជាផ្លូវល្បាយក្រួស របស់គម្រោងសាច់ប្រាក់ពលកម្ម ផ្លូវនេះទឹកហូច្រោះដាច់ផ្លូវជាង និងលូ ប្រវែង ១៣ ម៉ែត្រ ថ្នាក់ឃុំបានធ្វើស្ពានឬស្សីឆ្លងបណ្តោះអាសន្ន។
-ខ្សែទី៣៖ ភូមិមន ស្ថិតក្នុងឃុំ ក្រាំងស្បូវ ស្រុកឈូក មានប្រវែង ៨៥០ ម៉ែត្រ ជាផ្លូវល្បាយគ្រួស ប្រភពមូលនិធិឃុំ ផ្លូវនេះទឹកហូច្រោះដាច់ផ្លូវប្រវែងជាង ១៨ ម៉ែត្រ និងលូ។
-ខ្សែទី៤៖ ភូមិតាមុំ ស្ថិតក្នុងឃុំ បានៀវ ស្រុកឈូក មានប្រវែង ២ ៤០០ ម៉ែត្រ ជាផ្លូវល្បាយក្រួសស ប្រភពសហគមន៍ ផ្លូវនេះទឹកហូច្រោះដាច់ផ្លូវ និងលូប្រវែងជាង ៧ ម៉ែត្រ ឃុំធ្វើស្ពានឈើអោយប្រជាជនប្រើសិន ។
-ខ្សែទី៥៖ ផ្លូវតាមុំ ស្ថិតក្នុងឃុំ បានៀវ ស្រុកឈូក មានប្រវែង ១ ៦០០ម៉ែត្រ ប្រភេទផ្លូវល្បាយក្រយស ប្រភពមូលនិធិឃុំ ផ្លូវនេះទឹកហូច្រោះដាច់ផ្លូវប្រវែង ៨ ម៉ែត្រ លោកមេឃុំសន្យាជួសជុលវិញ ។
-ខ្សែទី៦៖ ផ្លូវចង្កៀង ស្ថិតក្នុងឃុំទទុង ស្រុកដងទង់ មានប្រវែង ៣ ០៣០ ម៉ែត្រ ជាផ្លូវល្បាយគ្រួស ប្រភពគម្រោងសាច់ប្រាក់ពលកម្ម ផ្លូវនេះលិចទឹកបណ្តាលអោយខូចជាង ៨៦៥ ម៉ែត្រ ។

Share your thoughts