ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី “ការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤” នៅខេត្តស្វាយរៀង

ចែលរំលែក
photo 2023 11 03 14 56 07

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី “ការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤” នៅសាលប្រជុំតូចមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើររបស់ក្រសួងអភិវឌ្ឍន៍ជនបទ លោក សំ នីតូ ប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរ និងលោកប្រធានការិយាល័យ សរុបចំនួន ១៤នាក់ ក្នុងនោះមានការិយាល័យជំនាញដូចជា៖ ការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ការិយាល័យអភិវឌ្ឍន៍សហគមន៍ ការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ ការិយាល័យផែនការ និងស្ថិតិ និងការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដែលជាការិយាល័យ ស្ថិតនៅក្នុងអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សំ នីតូ    ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានគោរពរាយការណ៍ជូនដោយសង្ខេបអំពីវឌ្ឍនភាពការងារ ការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣ ជូន ឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល។

បន្ទាប់មក ឯកឧត្តម ជី ស៊ីថា បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បី ពិនិត្យ និងវាយតម្លៃការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤”តាមការិយាល័យជំនាញនីមួយៗយ៉ាងផុលផុសប្រកបដោយភាពស្និទស្នាល និងការទទួលខុសត្រូវខ្ពស់។

ជាកិច្ចបិទអង្គប្រជុំ  ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗចំនួន ដូចតទៅ៖

-បន្តពង្រឹងសាមគ្គីភាពអនុវត្តការងារឱ្យបានជោគជ័យ និងរីកចម្រើនបន្តទៅមុខទៀត

-បន្តលើកទឹកចិត្តមន្ត្រីសកម្មការងារ យកចិត្តទុកដាក់ដល់មន្ត្រីដែលមានពិការភាព មានជំងឺ និងមន្ត្រីមានផ្ទៃពោះជាដើម

-បន្តរៀបចំផែនការសកម្មភាពការងារជូនក្រសួង ឱ្យមានទៀងទាត់ និងទាន់ពេលវេលា

-ចូលរួមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដែលមានចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

-និងបន្តពង្រឹងការរៀបចំធ្វើសូចនាករ សកម្មភាព ចង្កោមសកម្មភាព ឱ្យកាន់តែត្រឹមត្រូវ និងច្បាស់លាស់ជាងមុន៕

photo 2023 11 03 14 56 05 2photo 2023 11 03 14 56 05 3photo 2023 11 03 14 56 05photo 2023 11 03 14 56 06photo 2023 11 03 14 56 07

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ