![ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ 8 photo 2024 07 25 18 10 55 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-25_18-10-55-2-150x150.jpg)
ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ផ្លូវល្បាយក្រួសចំនួន២គម្រោង នៅខេត្តបន្ទាយមានជ័យ
- ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១:៥៤ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ផ្លូវល្បាយក្រួសចំនួន២គម្រោង នៅខេត្តបន្ទាយមានជ័យ 2 photo 2023 11 01 06 04 43](https://www.mrd.gov.kh/wp-content/uploads/2023/11/photo_2023-11-01_06-04-43-1000x666.jpg)
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណប្រតិភូ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានសមាសភាពអញ្ចើញចូលរួមពីឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ មន្រ្តីជំនាញរបស់នាយកដ្ឋានផ្លូវលំជនបទ មន្រ្តីលេខាធិការដ្ឋាន PU និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើគម្រោងជួសជុលផ្លូវល្បាយក្រួសចំនួន២គម្រោងដូចខាងក្រោម៖
-គម្រោងទី១ ជាផ្លូវល្បាយក្រួស មានប្រវែង១២ ៦០០ម៉ែត្រ ចំណុចចាប់ផ្ដើមពីភូមិរំដួលទៅភូមិកំបោរ ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ
-គម្រោងទី២ ជាផ្លូវល្បាយក្រួស មានប្រវែង១១ ១០០ម៉ែត្រនៅពីផ្លូវជាតិលេខ៥ ភូមិអញ្ចាញ ទៅភូមិពន្លិច ឃុំសំរោង ស្រុកអូរជ្រៅ
សូមបញ្ចាក់ថាផ្លូវទាំង២គម្រោងនេះ ជាផ្លូវអន្តរាគមន៍បន្ទាន់ទឹកជំនន់ឆ្នាំ២០២២ ស្ថិតក្រោមការស្ថាបនាដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។
ជាលទ្ធផលគណប្រតិភូអន្តរក្រសួងបានពិនិត្យដោយយកចិត្តទុកដាក់បំផុត ទាំងគុណភាព សោភ័ណភាព និងសុវត្ថិភាព បានយល់ព្រម និងឯកភាពទទួលយកការជួសជុលផ្លូវទាំងពីរគម្រោងនេះ ។
ជាចុងក្រោយប្រតិភូអន្តរក្រសួងបានណែនាំឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះ កុំឲ្យដឹកលើសទម្ងន់កំណត់ កុំចាក់ដីឲ្យខ្ពស់ជាងផ្លូវ និងជាពិសេសចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា។