ចែលរំលែក
photo 2023 10 27 09 31 39 2

ខេត្តត្បូងឃ្មុំ៖ ថ្ងៃសុក្រ ១៣កើត ខែអស្សុជ  ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣   ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ខេត្ត ស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត និងជាប្រធាន PWGខេត្ត លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូ លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងលោក លោកស្រីអភិបាលរង ក្រុង-ស្រុកទាំង៧ សរុបចំនួន ៣៥នាក់ ស្រី ៨នាក់ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ក្នុងខេត្ត។

កិច្ចប្រជុំមានការឯកភាពគ្នា ដើម្បីកំណត់គោលដៅ និងយុទ្ធសាស្ត្រសម្រេចឱ្យបានស្ថានភាព ODF ខេត្តមុនដំណាច់ឆ្នាំ២០២៣។ ព្រមទាំងបង្ហាញសូចនាករ ODF តាមគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ ODF ដល់ថ្នាក់ខេត្ត ក្រុង ស្រុក និងតួអង្គពាក់ព័ន្ធ (សមាជិក PWG) ក្នុងការជំរុញឱ្យខេត្តសម្រេចបាន ODF

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ អត្រាគ្របដណ្ដប់ទឹកស្អាត និងអនាម័យរបស់ខេត្តត្បូងឃ្មុំ សម្តេចបានប្រមាណ ៨៨,៤៣%។ photo 2023 10 27 09 31 39 2photo 2023 10 27 09 31 39 3photo 2023 10 27 09 31 39

កិច្ចប្រជុំបានបញ្ចប់ដោយស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់ និងមានសិទ្ធស្នាលបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ