![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 8 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
លោក ស៊ុន យ៉ាន់ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើផែនការសុវត្ថិភាពទឹក ធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន របស់អង្គការអ៊ីសមីតវេសត៍ (East Meets West)
- ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៤:៤៥ ល្ងាច
- សកម្មភាពក្រសួង
![លោក ស៊ុន យ៉ាន់ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើផែនការសុវត្ថិភាពទឹក ធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន របស់អង្គការអ៊ីសមីតវេសត៍ (East Meets West) 2 photo 2023 10 19 10 36 48](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-10-19_10-36-48-1000x750.jpg)
ខេត្តត្បូងឃ្មុំ៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាឃុំមៀន ស្រុកអូរាំងឪ លោក ស៊ុន យ៉ាន់ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារជំនាញនៃ ការិយាល័យថែសុខភាពជនបទ និងការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើផែនការសុវត្ថិភាពទឹក ធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយអង្គការអ៊ីសមីតវេសត៍ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុកអូរាំងឪ តំណាងអង្គការអ៊ីសមីតវេសត៍ តំណាងអង្គការនារីអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ តំណាងអង្គការជនពិការកម្ពុជា តំណាងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា តំណាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតប្រចាំឃុំមៀន និងឃុំអំពិលតាពក អ្នកស្ម័គ្រចិត្ត និងជនបង្គោលភូមិ-ឃុំមៀន និងឃុំអំពិលតាពក សរុបចំនួន ៥០នាក់ (ស្រី ២២នាក់)។
គោលបំណងសំខាន់គឺ ដើម្បីផ្សព្វផ្សាយផែនការសុវត្ថិភាពទឹកជនបទ ដែលធន់នឹងអាកាសធាតុ ឱ្យត្រូវតាមស្តង់ដាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានណែនាំ។
បន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាម និងក្រុមការងារទាំងអស់បានសិក្សាស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមដូចខាងក្រោម៖
-គោលការណ៍ណែនាំ ស្ដីពីផែនការសុវត្ថិភាពទឹកជនបទ ដែលធន់នឹងអាកាសធាតុ (ស្តង់ដាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ)
-គោលការណ៍ណែនាំ ស្ដីពីផែនការសុវត្ថិភាពទឹកជនបទ ធន់នឹងអាកាសធាតុសម្រាប់ការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត (ស្តង់ដាររបស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍)
-ផែនការសុវត្ថិភាពទឹក, ទឹកស្អាត, ទឹកសុវត្ថិភាព, សុវត្ថិភាពទឹក(ការគ្រប់គ្រងប្រភពទឹក), ប្រភពទឹកក្រោមដី(អណ្ដូងស្នប់ អណ្ដូងលូ), ប្រភពទឹកលើដី(ទន្លេ ស្ទឹង បឹងបួរ អូរ ស្រះ), គ្រោះរាំងស្ងួត(ប្រភពទឹករីង គុណភាពទឹកធ្លាក់ចុះ), គ្រោះទឹកជំនន់(គ្មានជម្រើសក្នុងការប្រើប្រាស់ទឹក គុណភាពទឹកមិនល្អ)
-ការធ្វើផែនការសុវត្ថិភាពទឹកជនបទធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្នប្រចាំឃុំមៀន និងឃុំអំពិលតាពក ស្រុកអូររាំងឪ។
វគ្គបណ្ដុះបណ្ដាលនេះបានបញ្ចប់ប្រកបដោយបរិយាកាសល្អប្រសើរ និងស្និទ្ធស្នាលបំផុត។