ឯកឧត្តម ឈឹម សៅគី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី ការបង្កើតក្រុមការងារសម្របសម្រួល និងត្រួតពិនិត្យគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងគម្រោងក្រោមថវិកាវិនិយោគសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2023 10 19 18 10 35

រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣  នៅទីស្តីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការបង្កើតក្រុមការងារសម្របសម្រួល និងត្រួតពិនិត្យគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងគម្រោងក្រោមថវិកាវិនិយោគសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងឯកឧត្តម ព្រមទាំងសមាជិកក្រុមការងារអ្នកសម្របសម្រួលគម្រោង  និងប្រធានគម្រោង សរុបចំនួន ២៧ រូប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងជាប្រធានអង្គប្រជុំ បានផ្ដល់ជាអនុសាសន៍ដល់អង្គប្រជុំទាំងមូលឱ្យខិតខំបំពេញការងារដើម្បីសម្រេចបាននូវបេសកកម្មរបស់ក្រសួងដែលមានកម្មវិធីបួនជាសសរស្ដម្ភ និងបានស្នើទៅអ្នកសម្របសម្រួលគម្រោង ក៏ដូចជាប្រធានគម្រោងនូវចំណុចមួយចំនួនដូចខាងក្រោម÷

១. រក្សាចំនួនគម្រោង និងសមាសភាពអ្នកទទួលខុសត្រូវគម្រោងដដែល ដោយមិនមានការផ្លាស់ប្ដូរ ឬបន្ថែមសមាសភាពថ្មី

២. អ្នកទទួលខុសត្រូវគម្រោង ត្រូវរាយការណ៍ពី ចំនួនគម្រោងដែលក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយដៃគូអភិវឌ្ឍន៍, រយៈពេលអនុវត្តគម្រោង និងរបាយការណ៍វឌ្ឍនភាពគម្រោង, ចំណុចខ្លាំងចំណុចខ្សោយ និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង

៣. ខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ថ្មីបន្ថែមទៀត មកចូលរួមអភិវឌ្ឍជាមួយក្រសួង ព្រោះថវិកាជាតិមានកម្រិត

៤. ត្រៀមធ្វើការបូកសរុបរបាយការណ៍ ៩ខែដើមឆ្នាំ២០២៣ ដើម្បីបញ្ជូលក្នុងរបាយការណ៍សន្និបាតប្រចាំឆ្នាំ២០២៣ របស់ក្រសួង។

កិច្ចប្រជុំខាងលើ បានបញ្ចប់ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់៕

photo 2023 10 19 18 10 35photo 2023 10 19 18 10 36photo 2023 10 19 18 10 37photo 2023 10 19 18 10 38photo 2023 10 19 18 10 40photo 2023 10 19 18 10 41

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ