ក្រុមការងារបច្ចេកទេសនៃនាយដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពន្លឿនស្ថានភាព នៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF) តាមរយ:ការពង្រឹងប្រព័ន្ធអនាម័យជនបទ នៅខេត្តរតនគិរី

ចែលរំលែក
photo 2023 10 19 09 01 10 2

ខេត្តរតនគិរី៖ នៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃនាយដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក អ៊ុក ច័ន្ទសោភា អនុប្រធានការិយាល័យ បានសហការជាមួយមន្រ្តីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានបិទវគ្គបណ្តុះបណ្តាលស្តីពី ការពន្លឿនស្ថានភាព នៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល(ODF) តាមរយ:ការពង្រឹងប្រព័ន្ធអនាម័យជនបទ ដែលមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ជូនដល់ អភិបាលរងស្រុក ដែលទទួលបន្ទុក និងជនបង្គោលទឹកស្អាត និងអនាម័យថ្នាក់ឃុំ នៅសាលាស្រុកលំផាត់ ដែលមានអ្នកចូលរួមសរុបចំនួន ២១រូប ស្រី ០៨រូប។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងសំខាន់ ផ្តល់ចំណេះដឹង និងជំនាញ ព្រមទាំងវិធីសាស្រ្តផ្សេងៗដល់សិក្ខាកាមឱ្យយល់ដឹងពីរបៀបអប់រំ និងជំរុញសហគមន៍ឱ្យមានការផ្លាស់ប្តូរឥរិយាបថ ឈានទៅរកការសាងសង់ និងប្រើប្រាស់បង្គន់គ្រប់ខ្នងផ្ទះ។

ជាលទ្ធផល នៃវគ្គបណ្ដុះបណ្ដាល សិក្ខាកាមទទួលបាន៖
១.សិក្ខាកាមទាំងអស់បានយល់ដឹងអំពី ការអប់រំសហគមន៍ឱ្យផ្លាស់ប្តូរឥរិយាបទតាមគោលដៅរៀងៗខ្លួន។
២.សិក្ខាកាមបានយល់ដឹងពីរបៀបប្រើប្រាស់ឯកសារក្នុងការផ្ទៀងផ្ទាត់ ODF។
៣.ការគ្រប់គ្រងទិន្នន័យអនាម័យ និងការគូសផែនទីអនាម័យភូមិ ដើម្បីជួយពន្លឿន ODF។
៤.អាជ្ញាធរស្រុក ភូមិ ឃុំ ប្ដេជ្ញាឆ្នាំ២០២៤ ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
៥. សិក្ខាកាមប្ដេជ្ញាយកចំណេះដឹង និងជំនាញទៅអនុវត្ត។ និងផ្សព្វផ្សាយបន្តជូនដល់បងប្អូនប្រជាពលរដ្ឋសហគមន៍នៅមូលដ្ឋានយល់ដឹងបន្ត និងចូលរួមអនុវត្តទាំងអស់គ្នាឱ្យល្អប្រសើរ និងឈានទៅរកការបញ្ចប់បន្ទោបង់ពាសវាលពាសកាល៕

photo 2023 10 19 09 01 10 2photo 2023 10 19 09 01 10 3photo 2023 10 19 09 01 10photo 2023 10 19 09 01 11

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ