![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 9 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការចាប់ផ្តើមនៃបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៥ (Kick-Off Meeting) នៃគម្រោងកែលម្អការតភ្ជាប់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក
- ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១២:៣៥ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការចាប់ផ្តើមនៃបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៥ (Kick-Off Meeting) នៃគម្រោងកែលម្អការតភ្ជាប់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក 2 photo 2023 10 18 19 14 38](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-10-18_19-14-38-1000x750.jpg)
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អការតភ្ជាប់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោង ព្រមទាំងមន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសរបស់គម្រោង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការចាប់ផ្តើមនៃបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៥ (Kick-Off Meeting) នៃគម្រោងកែលម្អការតភ្ជាប់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ជាមួយតំណាងធនាគារពិភពលោក ដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលត្រូវកែលម្អផ្លូវជនបទប្រវែង ២៧៧,៣០ គ.ម ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ស្ថិតនៅក្នុងខេត្តគោលដៅចំនួន៣គឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។
កិច្ចប្រជុំមានគោលបំណងពីរ ដូចខាងក្រោម៖
១) ពិភាក្សា និងឯកភាពលើគោលបំណងនៃបេសកកម្មរបស់ធនាគារពិភពលោក និងរៀបចំប្រតិទិនការងារនៃកិច្ចប្រជុំកម្រិតបច្ចេកទេសពាក់ព័ន្ធ និងកម្មវិធីចុះពិនិត្យការងារតាមការដ្ឋាន
២) ពិភាក្សាអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោង និងបានឯកភាពសម្រាប់ការប្រជុំពិភាក្សា កិច្ចការបច្ចេកទេសលម្អិតតាមផ្នែកនីមួយៗ ទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក។