កិច្ចប្រជុំអណត្តិប្រចាំខែតុលា ស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង

ចែលរំលែក
photo 2023 10 18 12 02 41 3

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង  បានរៀបចំកិច្ចប្រជុំអណត្តិប្រចាំខែតុលា ស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពលោក ឡុក វុឌ្ឍី ប្រធានមន្ទីរ ដោយមានសមាសភាពចូលរួមជាថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីរាជការ សរុបចំនួន ៤៣នាក់។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពង្រឹងការងារគ្រប់គ្រងមន្រ្តីរាជការ ពិនិត្យលើលទ្ធផលការងារ របស់ការិយាល័យជំនាញ ដែលសម្រេចបាន ពិនិត្យលើបញ្ហាប្រឈម និងដំណោះស្រាយ  និងលើកទិសដៅ អនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាលទ្ធផលនៃកិច្ចប្រជុំ រួមមាន៖

១-ពង្រឹងភារកិច្ច និងតួនាទីខុសត្រូវ បំពេញការងាររបស់មន្រ្តីរាជការ គោរពពេលម៉ោងបំពេញការងារ

២-ការរៀបចំរបាយការណ៍ប្រចាំឆ្នាំ បទអន្តរាគមន៍ផ្ញើជូនក្រសួងឲ្យបានទាន់ពេលវេលា

៣-ការគ្រប់គ្រងឯកសាររបស់ការិយាល័យជំនាញ

៤-ការរៀបចំឯកសារទូទាត់ដើម្បីបញ្ចប់សកម្មភាព ផ្ញើជូនទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត

៥-ការរាយការណ៍របស់ការិយាល័យជំនាញអំពីលទ្ធផលសកម្មភាព បញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ត

៦-មតិបូកសរុបនិងផ្តាំផ្ញើរបស់លោកប្រធានមន្ទីរ។

កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

photo 2023 10 18 12 02 17photo 2023 10 18 12 02 40photo 2023 10 18 12 02 41 2photo 2023 10 18 12 02 41 3photo 2023 10 18 12 02 41photo 2023 10 18 12 02 42 2photo 2023 10 18 12 02 42

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ