កិច្ចប្រជុំរៀបចំរបាយការណ៍វឌ្ឍនភាពរបស់គម្រោងចលនាភូមិថ្មី រយៈពេល៥ឆ្នាំ (2019-2023) របស់ខេត្តត្បូងឃ្មុំ
- ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ម៉ោង ២:៥២ ល្ងាច
- សកម្មភាពក្រសួង
ខេត្តត្បូងឃ្មុំ: ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោក សន ធឿន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងមន្ត្រីជំនាញការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានចូលរួមសម្របសម្រួលកិច្ចប្រជុំជាមួយនឹងគណ:កម្មការគ្រប់គ្រងគម្រោងចលនាភូមិថ្មី ដែលមានសមាសភាពចូលរួម ពីសមាជិកភូមិទាំង៩ នៅក្នុងឃុំគរ និងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ សរុបចំនួន ១២នាក់។
គោលបំណងសំខាន់គឺដើម្បីរៀបចំរបាយការណ៍វឌ្ឍនភាពរបស់គម្រោងរយៈពេល៥ឆ្នាំ (2019-2023) និងបូកសរុបជូននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ សម្រាប់ត្រៀមចុះពិនិត្យជាក់ស្តែងដល់ភូមិទាំង៩ភូមិ ។
ជាលទ្ធផលអង្គប្រជុំសម្រេចរៀបចំរបាយការណ៍វឌ្ឍនភាពរបស់គម្រោងចលនាភូមិថ្មី នេះឲ្យបានលឿន និងទាន់ពេលវេលា តាមគោលការណ៍ណែនាំ ជាមួយនឹងការរៀបចំផែនការចុះពិនិត្យស្ថានភាពជាក់ស្ដែងរបស់ភូមិទាំង៩ ដែលបានអនុវត្តរួចកន្លងមកផងដែរ។