មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងមន្ទីរ
៧ នាទីមុន ថ្ងៃទី១៣ ខែវិច្ឆិកា ២០២៤
ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ព.ស.២៥៧៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែតុលា និងលើកទិសដៅការងារបន្តខែវិច្ឆិកា ដោយមានការចូលរួមពីសំណាក់ លោក អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ សរុប ១៧ នាក់ ។ ក្រោយពីស្តាប់របាយការណ៏វឌ្ឍនភាព និងពិភាក្សារួចមក អង្គប្រជុំបានរៀបចំបំពេញតារាង (២.១) ជាធាតុចូលរបស់មន្ទីរ នៃការវិភាគស្ថានភាពក្របខណ្ឌអភិវឌ្ឍន៍ជនបទ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៏ខេត្ត ។