ឯកឧត្តម នួន ពេជ្រនិមិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ

ចែលរំលែក
photo 2023 10 17 10 30 53

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាន់ ស៊ីវឿន អនុរដ្ឋលេខាធិការ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ សរុបចំនួន ៣១នាក់។

 

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងខែតុលា ដោយលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋាន រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្នុងនាយកដ្ឋាននាពេលកន្លងមក។

 

ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់នូវការណែនាំ និងអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

–  សូមឱ្យការិយាល័យជំនាញនីមួយៗលើកជាយោបល់លើការងារដែលខ្លួនបានអនុវត្តនាពេលកន្លងមក ក្នុងរៀងរាល់កិច្ចប្រជុំប្រចាំខែ

–  សូមឱ្យការិយាល័យជំនាញរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ពាក់ព័ន្ធទៅនឹងការងារដែលការិយាល័យទទួលខុសត្រូវ

–  សូមឱ្យមន្រ្ដីរាជការទាំងអស់ខិតខំអភិវឌ្ឍសមត្ថភាព ដើម្បីបំពេញការងារដែលខ្លួនទទួលខុសត្រូវមានប្រសិទ្ធភាព

–  សូមឱ្យនាយដ្ឋានរៀបចំជារបាយការណ៍ស្ដីពី លទ្ធផលនៃកិច្ចប្រជុំប្រចាំខែ ជូនថ្នាក់ដឹកនាំ

កិច្ចប្រជុំនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

photo 2023 10 17 10 30 41photo 2023 10 17 10 30 48photo 2023 10 17 10 30 52photo 2023 10 17 10 30 53

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ