កិច្ចប្រជុំស្តីពី “ការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤”ក្រោមអធិបតីភាព ឯកឧត្ដម ជី ស៊ីថា រដ្ឋលេខាធិការ  ក្រសួងអភិវឌ្ឍន៍ជនបទ នៅខេត្តកំពង់ចាម។

ចែលរំលែក

ខេត្តកំពង់ចាម: នៅរសៀលថ្ងៃចន្ទ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងទី៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី “ការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤”នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម។

 

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រភូអមដំណើររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងលោកប្រធានមន្ទីរ លោក ស្រីអនុប្រធានមន្ទីរ និងលោក លោកស្រីប្រធានការិយាល័យសរុប ២០នាក់ ដែលបម្រើការងារក្នុងការិយាល័យជំនាញរបស់មន្ទីរ ដែលស្ថិតនៅក្នុងអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងនុកម្មវិធីទី៦ នៃកម្មវិធីទី៤។

 

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពីការអនុវត្តសកម្មភាពរបស់ការិយាល័យជំនាញនៃមន្ទីរដែលស្ថិតក្នុង

អនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងនុកម្មវិធីទី៦ នៃកម្មវិធីទី៤។

 

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក អុឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាមបានគោរពរាយការណ៍ជូនដោយសង្ខេបអំពីវឌ្ឍនភាពការងារ ការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៣ ជូន ឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល។

 

បន្ទាប់មក ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តដឹកនំាកិច្ចប្រជុំពិភាក្សា ដើម្បី ពិនិត្យ និងវាយតម្លៃការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤”តាមការិយាល័យជំនាញនីមួយៗយ៉ាងផុលផុសប្រកបដោយភាពស្និទស្នាល និងការទទួលខុសត្រូវ ខ្ពស់។

ជាកិច្ចបិទអង្គប្រជុំ  ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗចំនួន ដូចតទៅ៖

-បន្តរួបរួមពង្រឹងសាមគ្គីភាពអនុវត្តការងារឱ្យបានជោគជ័យបន្តទៀតតាមគោលនយោបាយរបស់ក្រសួង ក៏ដូចជាកម្មវិធីអាទិភាពចំនួន ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

-បន្តរក្សារបបប្រជុំឱ្យបានទៀងទាត់ ដេីម្បីដោះស្រាយបញ្ហាប្រឈម និងសំនូមពរ

-បន្តរៀបចំផែនការសកម្មភាពការងារជូនក្រសួងឱ្យមានទៀងទាត់ និងទាន់ពេលវេលា។

-ពង្រឹងការងារដែលមាន និងពង្រីកការងារអោយស្នាដៃបន្ថែម

-បន្តអនុវត្តការងារ សម្រេចអោយបានតាមផែនការ

-ត្រូវអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណ ដែលមានចក្ខុវិស័យ ប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រឹតខ្ពស់២០៣០ និងជាប្រទេសមានចំណូលខ្ពស់២០៥០ ។

 

កិច្ចប្រជុំបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយកិច្ចសហប្រតិបត្តិការល្អ និងស្មារតីស្និទ្ធស្នាលបំផុត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ