ក្រុមការងារបច្ចេកទេសផ្លូវលំជនបទ នៃនាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងវាយតម្លៃការងារផ្លូវថែទាំខួប ចំនួន ២ខ្សែ

ចែលរំលែក

ខេត្តប៉ៃលិន៖ នៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ លោក សុខ ភក្តី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្តី្រការិយាល័យផ្លូវជនបទ ចូលរួមសហការជាមួយលោក កឹម ផល្លីប្រធានការិយាល័យត្រួតពិនិត្យ និងវាយតម្លៃផ្លូវ នៃនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារបញ្ចប់ ១០០%  លើខ្សែផ្លូវថែទាំខួប ចំនួន២ខ្សែមានដូចខាងក្រោម៖

ខ្សែផ្លូវទី១៖ ផ្លូវសាយឡូយាយផា-ចំការតាងែនតាយ៉េ ក្រាលល្បាយថ្មភ្នំ មានប្រវែងសរុប ៤៨០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ កម្រាស់០,២ម៉ែត្រ និងសាងសង់លូមូលចំនួន ០២កន្លែង ស្ថិតនៅឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ខ្សែផ្លូវទី២៖ ផ្លូវបឹងព្រលិត-បន្ទាយទាហាន៥០៧ ក្រាលល្បាយថ្មភ្នំ មានប្រវែងសរុប ៥៣០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ កម្រាស់០,៤ម៉ែត្រ ស្ថិតនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ