ផ្លូវជនបទចំនួន ២ខ្សែ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នឹងត្រូវធ្វើការជួសជុលតភ្ជាប់ឡើងវិញជាបន្ទាន់ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ

ចែលរំលែក
photo 2023 10 04 15 47 46

ខេត្តពោធិ៍សាត់៖ នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូគណៈកម្មាធិការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យស្ថានភាពផ្លូវដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចំនួន ០២ខ្សែគឺ៖

 

-ខ្សែទី១  ផ្លូវកែវមុន្នី-ផ្ទះគរ មានប្រវែង ៩ ២០០ម ស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង និងភូមិកែវមុនី្ន សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ។

 

-ខ្សែទី២ ផ្លូវ ទួលចារ-កែវមុន្នី មានប្រវែង ៩ ៣០០ម ស្ថិតក្នុងភូមិទួលចារ ឃុំអន្លង់វិល ស្រុកណ្តៀងនិង ភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ។

 

ក្រោយពីបានពិនិត្យស្ថានភាពជាក់ស្តែងរួចមក គណៈកម្មាធិការអន្តរក្រសួង សម្រេចអនុញ្ញាតឲ្យនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការជួសជុលតភ្ជាប់ឡើងវិញជាបន្ទាន់ទាំង០២ខ្សែ ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ៕

photo 2023 10 04 15 47 38photo 2023 10 04 15 47 40photo 2023 10 04 15 47 42photo 2023 10 04 15 47 43photo 2023 10 04 15 47 44photo 2023 10 04 15 47 46

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ