ឯកឧត្តម ប៉ាវង្ស សុក្រឹត រដ្ឋលេខាធិការ រួមជាមួយ​ ឯកឧត្តម​ ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ ​ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប )នៅទីស្តីការក្រសួងមហាផ្ទៃ។

ចែលរំលែក
photo 2023 10 05 12 58 57

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣​ ឯកឧត្តម ប៉ាវង្ស សុក្រឹត រដ្ឋលេខាធិការ រួមជាមួយ​ ឯកឧត្តម​ ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ ​ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប ) នៅទីស្តីការក្រសួងមហាផ្ទៃ​​​ ក្រោមអធិបតីភាព​ ឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋានស្តីទី គ.ជ.អ.ប និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។

 

កិច្ចប្រជុំមានគោលបំណង៖

១. ពិនិត្យនិងពិភាក្សាលើ​ សេចក្តីព្រាងផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

២. ប្រមូលធាតុចូល​ពីក្រសួងស្ថាប័ន​ លើសេចក្តីព្រាងផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤

 

ជាលទ្ធផលលក្នុងអង្គប្រជុំនេះ៖

១.​​ ក្រសួងអភិវឌ្ឍន៍ជនបទ​ បានដាក់បញ្ចូលផែនការសកម្មភាពរបស់ខ្លួន​​ ក្នុងផែនការសកម្មភាពរួម របស់​គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប )

២.​​ អង្គប្រជុំបានឯកភាពគ្នាកំណត់យកការកែលម្អផែនការសកម្មភាពឆ្នាំ២០២៤ នៅសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៣នេះ

៣.​​ អង្គប្រជុំបានណែនាំឲ្យក្រសួងស្ថាប័នធ្វើបច្ចុប្បន្នភាពក្រុមការងារក្នុងគណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប ) រៀងៗខ្លួន​ឲ្យបានសមស្របដើម្បីអនុវត្តបន្ត។

photo 2023 10 05 11 25 52photo 2023 10 05 12 48 16photo 2023 10 05 12 48 18photo 2023 10 05 12 58 57

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ