មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាព ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ

ចែលរំលែក
photo 2023 10 04 15 22 37

ខេត្តឧត្តរមានជ័យ÷ ថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាព ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោក ហេង សុខអេង ប្រធានមន្ទីរ និងមានការចូលរួមពី លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យផ្គត់ផ្គង់ទឹកស្អាតជនបទ ប្រធានការិយាល័យសុខភាពអនាម័យជនបទ ការិយាល័យផែនការ និងស្ថិតិ មន្ត្រីពាក់ព័ន្ធ អង្គការជាដៃគូរ និងអាជ្ញាធរស្រុក ឃុំ  សរុបនាក់ចូលរួមចំនួន ១៦ នាក់។

គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យនិង ផ្ទៀងផ្ទាត់ លើរបាយការណ៍វឌ្ឍនភាព សម្រេចបាន ក្នុងវិស័យទឹកស្អាតនិងអនាម័យ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមជាមួយអង្គការដៃគូ ដៃគូអភិវឌ្ឍន៍ផ្សេងៗ អាជ្ញារធរមូលដ្ឋាន ព្រមទាំងស្ថានភាពជាក់ស្ដែងចំពោះការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF)។

ជាលទ្ធផលនៃកិច្ចប្រជុំ ÷

១) ការបូកសរុបរួមនូវសមិទ្ធផលសម្រេចបាន ក៏ដូចជាវឌ្ឍនភាពការងារទឹកស្អាតនិងអនាម័យរបស់ខេត្តឧត្តរមានជ័យ

២) ដាក់ផែនការអនុវត្តបន្សុីគ្នារវាងមន្ទីរ និងអង្គការដៃគូរ ចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) តាមភូមិក្នុងឃុំគោលដៅចំនួន០៤ឃុំ(ឃុំអំពិល គោកមន បេង និងឃុំគោកខ្ពស់) ស្រុកបន្ទាយអំពិល

៣)គៀរគររកធនធានគាំទ្របន្ថែម ដើម្បីឈានដល់ការធ្វើឱ្យសម្រេចបាននូវផែនការយុទ្ធសាស្រ្ត ២០១៩-២០២៣ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ។

photo 2023 10 04 15 22 36 2photo 2023 10 04 15 22 36 3photo 2023 10 04 15 22 36photo 2023 10 04 15 22 37 2photo 2023 10 04 15 22 37 3photo 2023 10 04 15 22 37 4photo 2023 10 04 15 22 37

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ