មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំ បូកសរុបលទ្ឋផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៣ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទខេត្ត

ចែលរំលែក
photo 2023 10 04 15 57 39

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋានវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត(PWG-S) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៣ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH) ក្រោមអធិបតីភាព លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត (PWG-RWSSH) ដោយមានការអញ្ជើញចូលរួមពី លោក សែវ  ផន អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លោក ឈន ឈឿន ប្រធានការិយាល័យថែទាំសុខភាពជនបទ លោកស្រី គង់ អ៊ា ប្រធានអង្គការស្អាតកម្ពុជា ថ្នាក់ដឹកនាំនៃមន្ទីរជំនាញជុំវិញខេត្ត អភិបាលរងក្រុង/ស្រុកទាំង៨ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

 

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួន០៣ ដូចខាងក្រោម៖

 

– បង្ហាញវឌ្ឍនភាពការងារផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ប្រចាំត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៣ ដែលអនុវត្តដោយក្រុមការងារ PWG-RWSSH ខេត្តស្វាយរៀង

– ពិនិត្យវឌ្ឍនភាពការអនុវត្តផែនការរក្សានិរន្តរភាព ODF ខេត្ត និងឈានទៅសម្រេច ODF Plus

– ជំរុញដល់ក្រុមការងារ DWGs ក្រុង/ស្រុកទាំង៨ ឱ្យធ្វើការណែនាំបន្ត ទៅដល់ឃុំ/សង្កាត់ទាំង៨០ ក្នុងការបែងចែកថវិការបស់ក្រុង/ស្រុក និងឃុំ/សង្កាត់ ដើម្បីអនុវត្តសកម្មភាពវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទដោយខ្លួនឯង៕

photo 2023 10 04 15 57 39photo 2023 10 04 15 57 40 2photo 2023 10 04 15 57 40 3photo 2023 10 04 15 57 40 4photo 2023 10 04 15 57 40 5photo 2023 10 04 15 57 40

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ