លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងមន្ត្រីការិយាល័យថែទាំសុខភាពជនបទ បាននាំយកសម្ភារ និងបរិក្ខាសម្រាប់សាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារ ចំនួន ១២៣បង្គន់ ទៅចែកជូនប្រជាពលរដ្ឋចំនួន ១២៣គ្រួសាររ នៅភូមិ១ ភូមិ២ និងភូមិកោះស្រទ្បៅ ឃុំកោះការពិ ស្រុកកោះកុង ខេត្តកោះកុង

ចែលរំលែក
photo 2023 10 02 10 48 01

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងមន្ត្រីការិយាល័យថែទាំសុខភាពជនបទ បាននាំយកសម្ភារ និងបរិក្ខាសម្រាប់សាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារ ចំនួន ១២៣បង្គន់ ទៅចែកជូនប្រជាពលរដ្ឋចំនួន ១២៣គ្រួសាររ នៅភូមិ១ ភូមិ២ និងភូមិកោះស្រទ្បៅ ឃុំកោះការពិ ស្រុកកោះកុង ខេត្តកោះកុង។

សម្ភារដែលគ្រួសារនីមួយៗត្រូវទទួលបានរួមមាន៖

 

-លូមុខកាត់ ប្រវែង ១ម៉ែត្រ កម្ពស់ ០,៥ម៉ែត្រ

-ជើងទម្រសម្រាប់លាមកហូរ

-ចានបង្គន់ព័រសឺឡែន (ផែនបិតការ៉ូ)

-គម្របលូស្តុក

-បំពង់បង្ហូរមានប្រវែង ១,៥ម៉ែត្រ

-បំពង់បង្ហុយ

-ធុងទឹកជ័រ

-ស៊ីម៉ង់ចំនួន ១០គីឡូក្រាម

-ឥដ្ឋតាន់ចំនួន ៦០ដុំ

-ស័ង្កសីទំហំ ២ ម៉ែត្រ x ០,៧ ម៉ែត្រ

 

សូមបញ្ជាក់ថា៖ ពិធីចែកសម្ភារនេះ មានការចូលរួមទទួលពីសំណាក់លោក គង់ចន្ថា សមាជិកក្រុមប្រឹក្សាឃុំ លោក ផែង គីម ស្មៀនឃុំ លោក លឹម បូរ៉ា អនុប្រធានភូមិកោះស្រឡៅ លោក មឿន រតនា អនុប្រធានភូមិ២ លោក ណង សាំសារិន ប្រធានភូមិ១ និងក្រុមគ្រួសារប្រជាពលរដ្ឋទទួលផល ៕

photo 2023 10 02 10 48 01 2photo 2023 10 02 10 48 01photo 2023 10 02 09 35 46 2photo 2023 10 02 09 35 46photo 2023 10 02 10 48 00

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ