The Improvement of Rural Roads (15.513 km) in Takeo province.
១៦ ម៉ោងមុន ថ្ងៃទី៩ ខែកញ្ញា ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ(WATSAN) ប្រចាំខែកញ្ញា ដែលមានសមាជិកចូលរួម ក្នុងកិច្ចប្រជុំមានចំនួន ៤៨ នាក់(ស្រី ១២ នាក់)។
កិច្ចប្រជុំនេះមានគោលបំណង គឺផ្ដោតទៅលើចំនុចមួយចំនួនរួមមាន៖
១-បង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពខេត្ត និងអង្គការ ដៃគូអភិវឌ្ឍន៍នានា។
២-បង្ហាញអំពីវឌ្ឍនភាពការងាររបស់អនុក្រុមផ្គត់ផ្គង់ទឹកជនបទ អនុក្រុមអនាម័យជនបទ អនុក្រុមអាហារូបត្ថម្ភ និងកិច្ចពិភាក្សា។