លោក យន់ សារោម បានដឹកនាំមន្ត្រីបច្ចេកទេស នៃអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ចុះពិនិត្យផ្លូវជនបទមួយខ្សែប្រវែង ៨ ៧០០ម៉ែត្រ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រងការខូចខាតដោយសារជំនន់ទឹកភ្លៀង

ចែលរំលែក
photo 2023 10 02 16 58 12

ខេត្តមណ្ឌលគិរី : នាថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែ តុលា ឆ្នាំ២០២៣ លោក យន់ សារោម ប្រធានមន្ទីរ បានដឹកនាំមន្ត្រីបច្ចេកទេស នៃអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ចុះពិនិត្យផ្លូវជនបទមួយខ្សែប្រវែង ៨ ៧០០ម៉ែត្រ តភ្ជាប់ពីផ្លូវ៧៦ ឃុំស្រែខ្ទុម ទៅកាន់ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រងការខូចខាតដោយសារជំនាន់ទឹកភ្លៀង បណ្តាលឲ្យខូចខាតប្រវែង ៤ ៥០០ម៉ែត្រ។

 

បន្ទាប់ពីបានពិនិត្យរួចរាល់ នៅរសៀលថ្ងៃដដែលមន្ទីរបានចុះសហការជាមួយក្រុមហ៊ុនរ៉ែមាស អូរខ្វាវ ជួយសម្របសម្រួលគ្រឿងចក្រយកមកកៀរកិនកន្លែងលំបាក និងមានស្ថានភាពរអិល នៅផ្លូវមេម៉ង់ ចំនួន៤កន្លែងសរុបប្រវែង ១ ៥០០ម៉ោង ដើម្បីសម្រួលចរាចរណ៍ដំណើរការឡើងវិញ។

 

មន្ទីរនឹងសហការជាមួយក្រុមហ៊ុនរ៉ែមាស អូរខ្វាវ ធ្វើការជួសជុលផ្លូវដែលរងការខូចខាតខាងលើឡើងវិញ នៅក្រោយជំនន់ទឹកភ្លៀង ស្រកទៅវិញ៕

photo 2023 10 02 16 58 10photo 2023 10 02 16 58 11 2photo 2023 10 02 16 58 11 3photo 2023 10 02 16 58 11photo 2023 10 02 16 58 12 2photo 2023 10 02 16 58 12photo 2023 10 02 16 58 13photo 2023 10 02 16 58 14 2photo 2023 10 02 16 58 14photo 2023 10 02 16 58 15

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ