សារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
១ ម៉ោងមុន ថ្ងៃទី១៥ ខែវិច្ឆិកា ២០២៤
ខេត្តត្បូងឃ្មុំ៖ ថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម អ៉ឹង វណ្ណា អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាម្ចាស់ជំនួយហិរញ្ញប្បទានគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន និងមានការចូលរួមអមដំណើរ លោក ជៀស តេង ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ សរុបចំនួន ២៥នាក់។
ជាលទ្ធផលក្នុងការត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្ដាលគម្រោង៖
– ផ្លូវចំនួន ១ខ្សែ ដែលមានប្រវែង ៩ ៧៣០ម៉ែត្រ នៅស្ថិតលេីផ្លូវពីវត្តថ្មី ទៅភូមិខ្ជាយ ក្នុងភូមិសាស្ត្រ ឃុំគោកស្រុក និងឃុំបែរ ស្រុកតំបែរ ខេត្តត្បូឃ្មុំ បានអនុវត្តសម្រេចបាន៩០% ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២៣ ខាងមុខនេះ។