នាយកដ្ឋានថែទាំសុខភាពជនបទ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង រដ្ឋបាលស្រុករមាសហែក គាំទ្រដោយអង្គការ UNICEF បំផុសប្រជាពលរដ្ឋ ឲ្យសាងសង់បង្គន់អនាម័យលូភ្លោះប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងឃុំត្រស់ ស្រុករមាសហែក
- ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ម៉ោង ២:៣៥ ល្ងាច
- សកម្មភាពក្រសួង
ខេត្តស្វាយរៀង : កាលពីថ្ងៃពុធ-សុក្រ ១៣-១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ឈន ឈឿន ប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានសហការជាមួយលោក កែវ ហាក់ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងលោក ផុ ហុងទីតូ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃរដ្ឋបាលស្រុករមាសហែក គាំទ្រដោយអង្គការ UNICEF បានបំផុស (Triggering) ដល់ប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំត្រស់ ស្រុករមាសហែក ជាពិសេសសំដៅដល់ គ្រួសារក្រ និងក្រ២ ដើម្បីសាងសង់បង្គន់អនាម័យលូភ្លោះប្រើប្រាស់ផ្ទាល់ខ្លួន។
ក្នុងឱកាសនោះដែរ ក្រុមការងារក៍បានជូបពិភាក្សាជាមួយអ្នកផ្គត់ផ្គង់បង្គន់អនាម័យ (LBO) ក្នុងឃុំមុខដា ស្រុករមាសហែក ដើម្បីជាការទំនាក់ទំនងរវាងតម្រូវការ និងការផ្គត់ផ្គង់ (Demand and Supply Side) ឱ្យមានដំណើរការរលូន។ ជាលទ្ធផលបង្ហាញថា៖
១. ប្រជាពលរដ្ឋបានយល់ដឹងថ្មីៗបន្ថែមទៀត អំពីការទុកដាក់កាកសំណល់លាមកប្រកដោយសុវត្ថិភាព តាមរយៈការធ្វើប្រព្រឹត្តកម្មនៅនឹងកន្លែង (On-Site Safely Managed Sanitation-SMS) ដែលមិនតម្រូវឱ្យចំណាយលុយកាក់ក្នុងការបូមស្តារពេលបង្គន់ពេញម្តងៗ
ប្រជាពលរដ្ឋមានតម្រូវសង់បង្គន់លូភ្លោះ ដែលជាបច្ចេកទេសថ្មីៗ ដែលត្រូវរាយការជាបន្តបន្ទាប់តាមរយៈមេភូមិនិមួយៗ
២. ទទួលបានកិច្ចសហការបានល្អពីសំណាក់អ្នកផ្គត់ផ្គង់ (LBO) ក្នុងការដើរតួរយ៉ាងសំខាន់ដើម្បីផ្តល់សេវាអនាម័យប្រកបដោយនិរន្តរភាព និងអនាម័យសុវត្ថិភាព
៣. ជនបង្គោលឃុំនិមួយៗនឹងរៀបចំផែនការបំផុស (Triggering) បន្តទៅដល់ប្រជាពលរដ្ឋតាមភូមិនិមួយៗ ជាពិសេសគ្រួសារក្រ១ និងក្រ២ ក្នុងការសង់បង្គន់លូភ្លោះនេះ៕