លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យខ្សែផ្លូវដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ចំនួន​ ៣ខ្សែ

ចែលរំលែក

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ជី ថាវី ប្រធានមន្ទីរ បានដឹកនាំមន្ត្រីការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ចុះពិនិត្យខ្សែផ្លូវដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងឃុំកណ្តោក ឃុំដើមឬស ស្រុកកណ្តាលស្ទឹងចំនួន​ ៣ខ្សែ ដូចខាងក្រោម៖

 

ខ្សែទី១៖ ផ្លូវសុខេង_យាយប៉ុក  មានប្រវែង៧ ០០ម៉ែត្រ ទទឹងខ្នងផ្លូវ ៥ម៉ែត្រ ស្ថិតនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានរងផលប៉ះពាល់ប្រវែង​ ៦៥០ម៉ែត្រ។

 

ខ្សែទី២៖ ផ្លូវទំនប់៩៤ មានប្រវែង១ ៥០០ម៉ែត្រ ទទឹងខ្នងផ្លូវ ៤ម៉ែត្រ ស្ថិតនៅឃុំកណ្តោក  ស្រុកកណ្តាលស្ទឹង បានរងផលប៉ះពាល់ប្រវែង១  ៥០០ម៉ែត្រ។

 

ខ្សែទី៣៖ មានប្រវែង ៦ ៥០០ម៉ែត្រ ស្ថិតនៅឃុំដើមឫស ស្រុកកណ្តាលស្ទឹង ត្រូវបានក្រសួងអភិវឌ្ឍជាប្រភេទផ្លូវបេតុងបានប្រវែង ១ ៥០០ ម៉ែត្រ ទទឹងខ្នងផ្លូវ ៦ ម៉ែត្រ ត្រូវបានរងផលប៉ះពាល់ប្រវែង៣០០ម៉ែត្រ។

 

បន្ទាប់ពីបានពិនិត្យ និងបូកសរុបផលប៉ះពាល់នៃការខូចខាតរួចមក មន្ទីរនឹងធ្វើការកែលម្អឱ្យបានឆាប់រហ័ស បន្ទាប់ពីទឹកស្រកផុត ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សងាយស្រួលទៅសិក្សារៀនសូត្រ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ