លោក វ៉ាន់ ថុល អញ្ជើញចូលរួម អបអរសាទរ ទិវាអន្តរជាតិ ជនជាតិដេីមភាគតិចពិភពលោក លេីកទី២៩ និងលេីកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ”យុវជន ជនជាតិដេីមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្តូរ ដេីម្បីសិទ្ធិស្វ័យសម្រេច”
ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ១៤កេីត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានអញ្ជើញចូលរួម អបអរសាទរ ទិវាអន្តរជាតិ ជនជាតិដេីមភាគតិចពិភពលោក លេីកទី២៩ និងលេីកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ”យុវជន ជនជាតិដេីមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្តូរ ដេីម្បីសិទ្ធិស្វ័យសម្រេច” នៅភូមិ ភ្នំរៃ ឃុំ តាតោក ស្រុក សំឡូត ខេត្ត បាត់ដំបង ក្រោមអធិបតីភាព លោក ផេង សិទ្ធី អភិបាលរង នៃគណអភិបាលខេត្តបាត់ដំបង
មានការអញ្ជេីញចូលរួម ពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យទាំង១០ នៃមន្ទីរអភិវឌ្ឍន៍ជនបទ និងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ ជំនាញជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក សំឡូត លោក អភិបាលនៃគណអភិបាលស្រុកសំឡូត កងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ លោកប្រធានក្រុមប្រឹក្សាឃុំ
លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំតាតោក អង្គការសង្គមស៊ីវិល និងបងប្អូនជនជាតិភាគតិចចំនួន២០០នាក់ ក្នុងនោះស្ត្រី ចំនួន១១៥នាក់។