ឯកឧត្តម​ ទ្រី​ មេង​ និងឯកឧត្តម​ សាន​ វិសាល​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មាធិការលទ្ធកម្ម​ រួមមានក្រសួងអភិវឌ្ឍន៍ជនបទ​ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ចុះត្រួតពិនិត្យ​ និងវាយតម្លៃ​ លេីការងារស្តារឡេីងវិញផ្លូវក្រាលដីល្បាយក្រួស​ ស្ថាបនាទំនប់បង្ហៀរ​ លូ

ចែលរំលែក
photo 2023 09 29 10 58 45

ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ-ព្រហស្បតិ៍ ១៣-១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២០៦៧ ត្រូវនឹង ថ្ងៃទី២៧-២៨​ ខែកញ្ញា​ ឆ្នាំ២០២៣​ ឯកឧត្តម​ ទ្រី​ មេង​ និងឯកឧត្តម​ សាន​ វិសាល​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មាធិការលទ្ធកម្ម​ រួមមានក្រសួងអភិវឌ្ឍន៍ជនបទ​ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ចុះត្រួតពិនិត្យ​ និងវាយតម្លៃ​ លេីការងារស្តារឡេីងវិញផ្លូវក្រាលដីល្បាយក្រួស​ ស្ថាបនាទំនប់បង្ហៀរ​ លូ​ និងផ្លាកឈ្មោះផ្លូវចំនួន០២គម្រោង ដោយគម្រោងទាំងពីរនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្ម​ ក្រសួងការពារជាតិ​ ប្រេីប្រាស់ថវិការជំពូក២១​ ដែលស្ថិតនៅខេត្តសៀមរាប​ និងខេត្តព្រះវិហារ​ រួមមាន៖

-​ គម្រោងទី១:​ ការងារស្តារឡេីងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន០១ខ្សែ​ ប្រវែង​ ៦​ ៣០០ម៉ែត្រ​ ទទឹង៥ម៉ែត្រ​ កម្រាស់០,២ម៉ែត្រ​ ស្ថាបនាទំនប់បង្ហៀរចំនួន០១កន្លែង​ ប្រវែង​ ៥០ម៉ែត្រ​ ទទឹង​ ៥ម៉ែត្រ​ និងផ្លាកឈ្មោះផ្លូវចំនួន០២កន្លែង​ ស្ថិតនៅភូមិសំរោង​ ទៅភូមិអន្លង់សរសៃពង​ ឃុំតាអាន​ ស្រុកក្រឡាញ់​ ខេត្តសៀមរាប​ (គម្រោងលេខ​ DRR-NC-2023-No.068)​ ។

-​ គម្រោងទី២:​  ការងារស្តារឡេីងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន​ ០១ខ្សែ​ ប្រវែង​ ៣០០០ម៉ែត្រ​ ទទឹង៧ម៉ែត្រ​ កម្រាស់០,២ម៉ែត្រ​ និងស្ថាបនាលូប្រអប់មុខបួនចំនួន​ ០១កន្លែង​ ស្ថិតនៅភូមិស្វាយ​ ឃុំរណសិរ្ស​ ស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ​ (គម្រោងលេខ​ DRR-NC-2023-N.067)​ ។

​ជាលទ្ធផលបន្ទាប់ពីបានត្រួតពិនិត្យគម្រោងទាំងពីរខាងលើរួចមក គណៈកម្មាធិការ ទទួលយកដោយសេចក្ដីរីករាយ និងបានឯកភាពគ្នាប្រគល់​ ទទួល​ បញ្ចប់​ ១០០%​ ដោយជោគជ័យ។

photo 2023 09 28 09 34 26photo 2023 09 28 09 34 27 2photo 2023 09 28 09 34 27photo 2023 09 28 09 34 28photo 2023 09 29 10 58 45

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ