មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចុះពិនិត្យ និងវាយតម្លៃផ្លូវថែទាំខួបក្រាលល្បាយថ្មភ្នំ ១ខ្សែ ប្រវែង ១២ ០០០ម៉ែត្រ
៧ ម៉ោងមុន ថ្ងៃទី៤ ខែធ្នូ ២០២៤
ខេត្តក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោក អ៊ុក ច័ន្ទសោភា និង លោក ហៃ មីត ប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយអាជ្ញាធរស្រុកដែលមាន លោក ធុន ប៉ូឡែន អភិបាលរង នៃគណៈអភិបាលស្រុកសំបូរ ទទួលបន្ទុកការងារទឹកស្អាត និងអនាម័យជនបទស្រុក ដឹកនាំរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី វិធីសាស្រ្តពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) របស់ស្រុកសំបូរ ដោយមានសមាសភាពចូលរួមពីអាជ្ញាធរឃុំទាំង៦ មន្រ្តីសុខាភិបាលស្រុក គ្រូបង្រៀន សរុប ២៦រូប។
គួរបញ្ជាក់ថា បច្ចុប្បន្នស្រុកសំបូរ មានអត្រាអនាម័យ៧៦% និងទឹកស្អាត៨៣%៕